News & Update
អ្នកជំនួញ​ថៃ​ខំប្រឹង​ទាក់ទាញ​ពាណិជ្ជ​ករពី៣ប្រទេស​ឲ្យ​ទៅ​ចូលរួម​ពិព័រណ៍​គ្រឿង​អេឡិចត្រូនិក​របស់ខ្លួន
អ្នកជំនួញ​ថៃ​ខំប្រឹង​ទាក់ទាញ​ពាណិជ្ជ​ករពី៣ប្រទេស​ឲ្យ​ទៅ​ចូលរួម​ពិព័រណ៍​គ្រឿង​អេឡិចត្រូនិក​របស់ខ្លួន

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម​ថៃ និង​មន្ត្រីជាន់ខ្ពស់​សភា​ឧស្សាហកម្ម​របស់ខ្លួន បានធ្វើ​ដំណើរ​ទៅកាន់​ប្រ​ទេស​ឡាវ, កម្ពុជា, និង​វៀតណាម ដើម្បី​ផ្សព្វផ្សាយ​អំពី​ការតាំងពិព័រណ៍ និង​អញ្ជើញ​អ្នក​ចូល​ពី​ប្រទេស​ទាំង៣ ឲ្យ​ចូលរួម​ពិព័​រណ៍​ម៉ាស៊ីនត្រជាក់ ទូរ​ទឹកកក និង​គ្រឿង​អេឡិចត្រូនិក (Bangkok RHVAC &Bangkok E&E 2019) ដែល​នឹង​រៀបចំ​រយៈពេល៤ ថ្ងៃ​នៅក្នុង​ប្រទេស​ថៃ។

ការបង្ហាញ​នេះ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ដោយមាន​ការអញ្ជើញ​ម្ចាស់​អាជីវកម្ម និង​អ្នកជំនួញ​លើ​គ្រឿង​អេឡិ​ច​ត្រូ​និក​នៅ​កម្ពុជា​ទៅ​ចូលរួម​ពិព័រណ៍«ម៉ាស៊ីនត្រជាក់ ទូរ​ទឹកកក និង​គ្រឿង​អេឡិចត្រូនិក ២០១៩» ដែល​នឹង​រៀបចំឡើង​នៅ​ថ្ងៃទី២៥-២៨ ខែកញ្ញា ឆ្នាំ២០១៩ នៅ​សាលប្រជុំ និង​ពិព័រណ៍ BITEC,BANGNA ទីក្រុង​បាងកក។ ដោយ​រំពឹង​យ៉ាង​ខ្ពស់​​ថា ពិព័រណ៍​នឹងមាន​ពាណិជ្ជករ និង​ភ្ញៀវ​មកពី​ប្រទេស​អាស៊ាន និង​ទូទាំង​ពិភពលោក​ចូលរួម ទស្សនា​រាប់ម៉ឺន​នាក់​ផងដែរ។

លោក វិ​បៈ​យ៉ាក​ន មុនី​ណេ​ត អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​អន្តរជាតិ និង​ជា​អ្នកដឹកនាំ​គណៈប្រតិភូ​ថៃ មក​ផ្សព្វផ្សាយ​ពិព័រណ៍​បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃទី១៦ ខែមករា ឆ្នា២០១៩ថា ពិព័រណ៍ Bangkok RHVAC & Bangkok E&E 2019 មានការ​រីកចំរើន​ជា​បន្តបន្ទាប់។

លោក​បន្តថា នៅ​ឆ្នាំ​ដំបូង​ទំហំ​អាគារ​សំរាប់​រៀបចំ​ពិព័រណ៍​មាន​ត្រឹមតែ១៩,០០០ម៉ែត្រ​ប៉ុណ្ណោះ ហើយ​មកដល់ពេលនេះ អាគារ​សំរាប់​តាំងពិព័រណ៍ ត្រូវបាន​ពង្រីក​ដល់២៣,០០០ម៉ែត្រ ហើយ​សម្រាប់​ឆ្នាំនេះ រំពឹងថា នឹងមាន​ក្រុមហ៊ុន៤០០ ជាមួយនឹង ១,០០០ស្តង់ ដែលមាន​ភ្ញៀវ​ចូល​ទស្សនា​ជាង១៤,០០០នាក់​ផងដែរ។

លោក​បន្ថែមថា ពិព័រណ៍ Bangkok RHVAC & BangkokE&E ត្រូវបាន​ចាត់ទុកជា​ពិព័រណ៍ ដែលមាន​សក្តានុពល​សំរាប់ ឧស្សាហកម្ម​ទាំង​ប្រទេស​ថៃ។ ប្រទេស​ថៃ​ជា​មជ្ឈមណ្ឌល​ផលិត ទំនិញ, ម៉ាស៊ីនត្រជាក់, ទូរ​ទឹកកក និង​ឧបក​រ​ណ៍​​អេឡិចត្រូនិក​ដ៏​សំខាន់​ក្នុង​ពិភពលោក។ បច្ចុប្បន្ន​ប្រទេស​ថៃ គឺជា​អ្នក​ផលិត Hard Disk Drive លំដាប់​លេខ​១ទូ​ទាំង​​ពិភពលោក និង​ជា​អ្នក​ផលិត​ម៉ាស៊ីនត្រជាក់​លំដាប់​លេខ២ផងដែរ។

លោក​បន្ដថា ប្រទេស​ថៃ​ក៏មាន​ការនាំចេញ​ទំនិញ អេឡិចត្រូនិក​ទៅកាន់​ទីផ្សារធំៗដូចជា៖ អាស៊ាន ,អាស៊ី និង​ម​ស្ចឹ​ម​បូព៌ា ដោយ​គិត​ជា​ភាគរយ​ស្មើនឹង៦៣.២០ភាគរយ​នៃ​ការនាំចេញ​ទំនិញ​អេឡិចត្រូនិក៕